Khmer Connect TX
តភ្ជាប់គ្នា។ អបអរសាទរគ្នា។ លើកស្ទួយគ្នា។
អង្គការ Khmer Connect TX បម្រើ និងពង្រឹងសមត្ថភាពសហគមន៍ខ្មែរទូទាំងតំបន់ Dallas-Fort Worth ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងជំនាន់ និងអបអរសាទរវប្បធម៌ ក៏ដូចជាកេរដំណែលរបស់យើង។
សម្រាប់គ្រប់គ្រួសារខ្មែរទាំងអស់ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
Khmer Connect TX គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ 501(c)(3) ដែលប្ដេជ្ញាចិត្តក្នុងការបំពេញចន្លោះប្រហោងរវាងជំនាន់ដែលបានឆ្លងកាត់របបខ្មែរក្រហម និងជំនាន់យុវជនដែលធំធាត់ឡើងក្នុងសហរដ្ឋអាមេរិក។ ដំណើរការដោយអ្នកស្ម័គ្រចិត្ត និងពង្រឹងកម្លាំងដោយសហគមន៍ យើងតភ្ជាប់គ្រួសារកម្ពុបទូទាំងតំបន់ North Texas ជាមួយនឹងវប្បធម៌ ធនធាន និងការគាំទ្រដែលពួកគេសមនឹងទទួលបាន។
យើងធ្វើអ្វីខ្ល៖
ចាប់ពីការជួបជុំពិកនិចបែបចែករំលែកអាហារ រហូតដល់ថ្នាក់រៀនវប្បធម៌ សូមស្វែងយល់ពីរបៀបដែលយើងនាំសហគមន៍ខ្មែរនៅតំបន់ North Texas ឱ្យមកជួបជុំគ្នា។
ចូលរួមជាមួយយើង
មិនថាសកម្មភាពចំណាយពេលមួយរសៀលក្នុងព្រឹត្តិការណ៍ណាមួយ ឬតួនាទីប្រចាំការទេ គឺតែងតែមានកន្លែងសម្រាប់អ្នកចូលរួមជួយជានិច្ច។
គាំទ្រកិច្ចការរបស់យើង
Khmer Connect TX ដំណើរការទាំងស្រុងដោយជំនួយឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្ត។ រាល់ការបរិច្ចាគទាំងអស់ ជួយដល់គ្រួសារមួយដោយផ្ទាល់។
កម្មវិធីរបស់យើង
ព្រឹត្តិការណ៍វប្បធម៌៖
ការជួបជុំពិកនិចប្រចាំឆ្នាំ និងការប្រជុំគ្នានៅតាមអាជីវកម្មរបស់បងប្អូនខ្មែរក្នុងមូលដ្ឋាន។
ការចុះជួយសហគមន៍៖
អ្នកជិតខាងជួយអ្នកជិតខាង តាមរយៈការជួយជូនធ្វើដំណើរ ការបកប្រែភាសា និងការជួយស្វែងយល់ពីឯកសារផ្សេងៗ។
ការអភិរក្សកេរដំណែល៖
ថ្នាក់ធ្វើផ្កា (ខែសីហា ឆ្នាំ២០២៦) និងកម្មវិធីរាត្រីសមោសរចងចាំ និងលើកតម្កើងកិត្តិយស (ខែមិថុនា ឆ្នាំ២០២៧)។
ការអប់រំ និងភាសា៖
ថ្នាក់ធ្វើម្ហូប និងថ្នាក់ភាសាខ្មែរ ដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៧។
